ឧទាហរណ៍ទី ១ ៖ ពាក្យ“ នេះ” បង្ហាញឋានភាពនៃទីកន្លែង(មនុស្សនៅជិត) ។
ឧទាហរណ៍ទី ២ ៖ ពាក្យ“ ខ្ញុំ គាត់” បង្ហាញម្ចាស់នៃវត្ថុ (ផ្ទះ) ។
ឧទាហរណ៍ទី ៣ ៖ ពាក្យ“អ្វី” សម្រាប់សួរ ។
ឧទាហរណ៍ទី ៤ ៖ ពាក្យ“ ទី១ ” បង្ហាញចំនួនរៀប និងពាក្យ “ពីរ”
បង្ហាញចំនួនរាប់ ។
ឧទាហរណ៍ទី ៥ ៖ ពាក្យ “គ្មាន...ណា” បញ្ជាក់លក្ខណៈមិនច្បាស់លាស់របស់មនុស្ស ។ ពាក្យ “នេះ គាត់ អ្វី ទី១ ពី គ្មាន ណា” ជាគុណនាមកំណត់ ។
គុណនាមកំណត់សម្រាប់ប្រាប់ចំនួន លំដាប់ទី
ប្រាប់ម្ចាស់កម្មសិទ្ធិសម្រាប់សួរឬចង្អុលប្រាប់
ឋានភាពនៃទីកនែ្លង
ឬពេលវេលា។
លំហាត់
ក. ចូរស្រង់គុណនាមប្រក្រតី និងគុណនាមកំណត់ក្នុងល្បះខាងក្រោម។
១. សុខាជាសិស្សពូកែ ។ នាងតែងទទួលបាននិទ្ទេសល្អ ។
២. រូបចម្លាក់នោះ គឺជាព្រះនាងឥន្ទ្រទេវី ។
៣. ជីតាខ្ញុំ ជាជនគំរូនៅក្នុងភូមិនេះ ។
៤. តើគាត់ធ្វើការងារល្អដែរ ឬទេ ?
៥. គាត់ជាស្ត្រីដំបូង
ដែលមានឈ្មោះល្បីនៅក្នុងប្រវត្តិសាស្ត្រ ។
ខ. ចូរតែងល្បីដោយប្រើគុណនាមប្រក្រតី
ឬគុណនាមកំណត់ក្នុងប្រអប់ខាងក្រោមក្នុងមួយពាក្យឱ្យ
បានមួយល្បះ ។
បី នេះ ខ្ញុំ វែង ទាប ក្រ