គុណនាម គឺជាសម្តីសម្ដែងលក្ខណៈរបស់នាម ។ គុណនាមមានពីរប្រភេទគឺ គុណនាមប្រក្រតី និងគុណនាមកំណត់ ។
ក. គុណនាមប្រក្រតី
ចូរអានឧទាហរណ៍ខាងក្រោម ដោយពិនិត្យពាក្យមានគំនូសពីក្រោម ។
១.
ធីតាមានមុខមូល ភ្នែកធំ សក់វែង ។
២. ពូគុណជាយុទ្ធជនអង់អាចក្លាហានម្នាក់ ។
៣.
មីងសម្បត្តិបានទទួលងារជានារីឆ្នើម ក្នុងការដឹកនាំនារីក្នុងភូមិ ។
ឧទាហរណ៍ទី ១៖ ពាក្យ “មូល” បញ្ជាក់លក្ខណៈរបស់នាម “មុខ” ពាក្យ“វែង”បញ្ជាក់លក្ខណៈរបស់នាម “សក់” ពាក្យ“ធំ”បញ្ជាក់លក្ខណៈរបស់នាម“ភ្នែក” ។
ឧទាហរណ៍ទី ២៖ ពាក្យ“ អង់អាចក្លាហាន” បញ្ជាក់លក្ខណៈរបស់នាម“យុទ្ធជន” ។
ឧទាហរណ៍ទី ៣៖ ពាក្យ “ឆ្នើម”បញ្ជាក់លក្ខណៈរបស់នាម“នារី” ។ ដូច្នេះ ពាក្យ“ មូល វែង ធំ អង់អាចក្លាហាន ឆ្នើម”បញ្ជាក់លក្ខណៈធម្មតារបស់នាមដែលនៅខាងឆ្វេងវា ។ ពាក្យទាំងនេះ ជាគុណនាមប្រក្រតី ។
គុណនាមប្រក្រតី ប្រាប់លក្ខណៈធម្មតារបស់នាម ។
ខ. គុណនាមកំណត់
ចូរអានឧទាហរណ៍ខាងក្រោម
ដោយពិនិត្យពាក្យមានគំនូសពីក្រោម ។
១. មនុស្សនេះ ល្បីល្បាញណាស់ ។
២,
ផ្ទះខ្ញុំ ស្ថិតនៅក្បែរផ្ទះគាត់ ។
៣. តើគាត់ធ្វើការងារអ្វី ?
៤.
នៅជាប់នឹងផ្លូវទី១ មានដើមឈើពីរដើម ។
៥. គ្មានមនុស្សណា ពូកដូចគាត់ទេ ។