Decorative icon

សម្ដេចព្រះសង្ឃរាជ ជួន​ ណាត

Story Figure

កាលណា​គេ​និយាយ​អំពី​អក្សរសាស្ត្រ​ខ្មែរ គេ​តែង​និយាយ​ពី​មនុស្សម្នាក់​ដែល​មានឈ្មោះ​ល្បី​ជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា។ នោះ​គឺ សម្ដេចព្រះ​សង្ឃរាជ ជួន ណាត ។សម្តេច​ព្រះសង្ឃ​រាជ​ជួន ណាត ប្រសូត​នៅ​ថ្ងៃ ១១ រោច ខែផល្គុន ឆ្នាំវក ឆស័ក ពុទ្ធសករាជ ២៤២៧ ត្រូវ​នឹង​ថ្ងៃទី១១ ខែមីនា ឆ្នាំ ១៨៨៣ នៅ​ភូមិ​កំរៀង ឃុំ​រកា​កោរ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ។ ញោមប្រុស​នាម ព្រហ្ម ជួន និង​ញោមស្រី​នាម យក់ ។

កាលពី​កុមារភាព លោក​បាន​ទៅ​ស្នាក់នៅ និង​រៀនសូត្រ​ជាមួយ​លោកគ្រូ​សូត្រ​ស្ដាំ​ព្រះនាម ម៉ម នៅ​វត្ត​ពោល្យ ឃុំ​រលាំងកែន ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល ។ លុ​ចម្រើន​វ័យ ១៤ ឆ្នាំ លោក​បាន​បួស រហូតដល់​ឆ្នាំ ១៨៩៩ លោក​បាន​និមន្ត​មកកាន់​វស្សា​នៅ​វត្ត​ឧណ្ហា​លោម រាជធានី​ភ្នំពេញ ។ លោក​បាន​រៀន​ភាសាបាលី សំស្ក្រឹត ចេះចាំ​យ៉ាង​ស្ទាត់ជំនាញ ។ រី​ឯភាសាបរទេស​វិញ លោក​ចេះ​ភាសា​បារាំង អង់គ្លេស សៀម លាវ និង​វៀតណាម​បាន​ល្អ​បង្គួរ ។

លោក​មាន​ស្នា​ព្រះ​ហស្ត​ធំៗជាច្រើន ទាំង​ផ្លូវលោក ទាំង​ផ្លូវធម៌ ។ លោក​បាន​ចូលរួម​កសាង​សាលារៀន មន្ទីរពេទ្យ ស្ពាន​ថ្នល់ ទំនប់ទឹក វចនានុក្រម​ខ្មែរ ចម្រៀង​បទនគររាជ(ចម្រៀង​គោរព​ទង់ជាតិ​សព្វថ្ងៃ) ។ ខាង​ផ្លូវធម៌ លោក​បាន​និពន្ធ​សៀវភៅ​ធម៌​នានា​ប្រែ​គម្ពីរ​ព្រះ​ត្រៃបិដក កសាង​វត្តអារាម ។ល ។ លើស​ពីនេះ​ទៀត លោក​បាន​និមន្ត​ដឹកនាំ​គណៈប្រតិភូ​ទៅ​ប្រជុំ​ផ្នែក​ពុទ្ធសាសនា​នៅ​

១០