មេរៀនទី១

កូន៤នាក់​បាន​ចូល​មក​ថ្វាយខ្លួន​ជា​សេនា។ ស្ដេច​សៀម​ដឹង ក៏​លើកទ័ព​ដេញ​តាម។ ដោយ​ពុំ​មាន​អាវុធ​បរិបូណ៌ សេនា​មឿង​បាន​ធានា​ថា ខ្លួន​តតាំង​នឹង​សៀម​ដោយ​ប្រើ​ឧបាយកល​ចម្លែក​មួយ គឺ​ហ៊ាន​ប្ដូរជីវិត​ដើម្បី​ទៅ​កេណ្ឌពល​ខ្មោច​មក​ច្បាំង​នឹង​សៀម។ លោក​បាន​បង្គាប់​ឱ្យ​ជីករណ្ដៅ រួច​ដាក់ចម្រូង។ លោក​លោត​ចុះទៅ​ក្នុង​រណ្ដៅ​នោះ រី​ឯប្រពន្ធ និង​កូន​ពីរ​នាក់​ទៀត​ក៏​លោត​ចុះ​តាម​ដរ។ លុះ​ថ្ងៃពេញបូណ៌​មី គេ​ឮសន្ធឹក​កក្រើក​មេឃ កក្រើក​ដី​ដូច​បណ្ដាំ​សេនា​មឿង​មែន។ ទ័ព​ខ្មោច​បាន​ដង្ហែ​ជ័យ​អស្ចារ្យ​លើកទ័ព​ទៅ​ឡោមព័ទ្ធ​បន្ទាយ​សត្រូវ។ ទ័ព​សៀម​ភ័យរន្ធត់​នាំគ្នា​រត់​ប្រាស​អាយុ។ ទ័ព​សៀម​បាក់បប​ខ្លបខ្លាច​ទ័ព​ជ័យ​អស្ចារ្យ ក៏​វិលត្រឡប់​ទៅ​ស្រុក​វិញ​អស់។ ជ័យ​អស្ចារ្យ​ឡើង​គ្រងរាជ្យ​បន្ត​ពី​ព្រះបិតា និង​ទទួល​ព្រះនាម​ថា “ព្រះ​ជ័យ​ចេស្ដា”។

(ដកស្រង់​និង​កែសម្រួល​ពី​សៀវភៅ ប្រជុំ​រឿងព្រេង​ខ្មែរ ភាគ​ទី៨ ទំព័រ​ទី៨)

សំណួរ

១. តើ​រឿង​នេះ​មាន​តួអង្គ​ណាខ្លះ? តើ​តួអង្គ​នី​មួយៗធ្វើសកម្មភាព​អ្វីខ្លះ?
២. តើ​រឿង​នេះ​កើតឡើង​នៅពេល​ណា? នៅកន្លែង​ណាខ្លះ ?
៣. តើ​ជ័យ​អស្ចារ្យ​ទទួល​បាន​ជ័យជម្នះ​លើ​ទ័ព​សៀម​ដោយ​របៀបណា ?
៤. តើ​ព្រះចន្ទ​រាជា​មាន​ឥរិយាបថ​ដូចម្តេច​ចំពោះ​ទង្វើ​របស់​សៀម​នៅក្នុង​សាច់រឿង​នេះ ?
៥. តើ​តួអង្គ​ណាខ្លះ​ដែល​អាច​ចាត់ទុកជា​វីរជន? ចូរ​បញ្ជាក់​ពី​សកម្មភាព​របស់​វីរជន​ទាំងនោះ ?
៦. តើ​អ្នកតា​ឃ្លាំងមឿង​មាន​ពិត ឬទេ ? បើ​មាន តើមាន​នៅ​ខេត្ត​ណា?

លំហាត់

   ចូរ​ជ្រើសរើស​ចម្លើយ​ណា​ដែល​ជា​ព្រឹត្តិ​ការណ៍​នៃ​រឿង រួច​រៀប​ព្រឹត្តិ​ការណ៍​ទាំងអស់​តាមលំដាប់​លំដោយ​ដំណើររឿង​ឱ្យ​បាន​ត្រឹមត្រូវ ។