១. ជ័យអស្ចារ្យច្បាំងឈ្នះសៀម ហើយបានឡើងសោយរាជ្យ។
២. នគរខ្មែរត្រួតត្រាលើនគរសៀម។
៣. សេនាមឿងលោតចូលរណ្ដៅ ទៅកេណ្ឌទ័ពខ្មោចមកច្បាំងនឹងទ័ពសៀម។
៤. ព្រះចន្ទរាជាសម្លាប់បុត្រីស្ដេចសៀម។
៥. ព្រះចៅសៀមបានលើកទ័ពមកវាយក្រុងលង្វែក និងបានកៀរប្រជាជនខ្មែរទៅស្រុកសៀម ។
៦. ស្តេចសៀមសោយទិវង្គត ពេលច្បាំងជាមួយជ័យអស្ចារ្យ។
៧. ស្ដេចសៀមចងសម្ព័ន្ធមិត្តជាមួយព្រះជ័យចេស្តា។

Decorative icon

ការបំពេញកថាខណ្ឌ

ក. ចូរជ្រើសរើសពាក្យក្នុងប្រអប់ ដើម្បីបំពេញកថាខណ្ឌខាងក្រោមឱ្យបានត្រឹមត្រូវ។

ទូលាយ
ធំធាត់
ក្លាហាន
ស្លូតបូត
គំរូ

   លោក​វីរៈ ជា​នាយទាហាន មាន​វ័យក្មេង​ជាងគេ​នៅក្នុង​កងពល​លេខ១ ។ គាត់​ជា​យុទ្ធជន.... ហ៊ាន​ប្រយុទ្ធ​ឥត​រាថយ​ដើម្បី​ការពារ​ទឹកដី ។ គាត់​ជា​មនុស្ស.....តែ​ម៉ឺងម៉ាត់ ។គាត់​ស្មោះត្រង់ និង​មាន​សាមគ្គីភាព............មិន​ប្រកាន់​ឋានៈ ឬតួនាទី​ឡើយ ។ នៅពេល​ទំនេរ គាត់​នាំ​ពលទាហាន​ដាំដំណាំ និង​មើលថែ​ទាំ​សត្វ​ចិញ្ចឹម​ឱ្យ​បាន................មិន​តែប៉ុណ្ណោះ គាត់​នាំ​ពលទាហាន​ទៅ​ជួយ​ស្ទូង ច្រូតស្រូវ ឬជីក​ប្រឡាយ​ជូន​ប្រជាជន​ទៀតផង ។ ប្រជាជន និង​អ្នក​ក្រោម​ឱវាទ​ស្រឡាញ់ គោរព និង​ចាត់ទុក​គាត់​ជា​ជន.................ម្នាក់​ដែល​គួរ​យកតម្រាប់តាម។

ខ. ចូរ​បំពេញ​ល្បះ​ខាងក្រោម ឱ្យ​បាន​សមស្រប។

១. សេនា​មឿង​សុខចិត្ត​ស្លាប់​ដើម្បី​...................................................................។
២. ស្ដេច​សៀម​បាន​លើកទ័ព​មក​វាយ​...............................................................។
៣. វីរជន​ខ្មែរ​តស៊ូ​ដើម្បី​ការពារ​.........................................................................។
៤. ប្រជាជន​ខ្មែរ សុទ្ធតែ​ជា​អ្នក​...................................................ជាតិ និង​ទឹកដី។