ក្នុងរាជ្យព្រះចន្ទរាជា (គ.ស. ១៥០២)
ប្រទេសខ្មែរស្ថិតនៅចំណុះប្រទេសសៀម។ ពេលនោះ
ស្ដេចសៀមបានបញ្ជូនបុត្រាមួយអង្គមកត្រួតត្រានគរខ្មែរ
ដោយឈឺចាប់នឹងការជិះជាន់ឈ្លានពានរបស់សៀម
ព្រះចន្ទរាជាក៏សម្លាប់បុត្រានោះទៅ។ ព្រះចៅសៀមក្រោធយ៉ាងខ្លាំង
ក៏លើកទ័ពមកវាយក្រុងលង្វែក។
ទ័ពសៀមបានកៀរប្រជាជនខ្មែរជាច្រើននាក់យកទៅស្រុកសៀម
ក្នុងនោះមានអ្នកម្នាងប៉ែន និងមេដំរីឈ្មោះជំទាវប៉ាល់ប៉ៃផងដែរ។ ក្រោយមក
អ្នកម្នាងប្រសូតបានបុត្រមួយអង្គមាននាមថា ឧទន។
រីឯមេដំរីក៏កើតបានកូនមួយដែរ។ ថ្ងៃមួយ ឧទេនបានសុំហ្មដំរីបោសរោងដំរី
ដើម្បីរៀនវិជ្ជខាងហ្មដំរី។ ស្តេចសៀមឃើញឧទេនឧស្សាហ៍
ក៏ប្រទានងារជាអ្នកត្រួតត្រាភ្នាក់ងារខាងដំរី។
ពេលធំឡើង កូនមេដំរីប៉ាល់ប៉ៃបានធ្វើជាទីនាំងព្រះចៅសៀម។ ថ្ងៃមួយ ស្រាប់តែវាចុះប្រេង ព្រេចហ្មស្លាប់។ ឧទេន តាមចាប់ដំរីនោះបាន។ តាំងពីពេលនោះមក ព្រះចៅសៀមបានប្រទានងារឧទេនថា“ជ័យអស្ចារ្យ”។ អាយុបាន១៦ឆ្នាំ ជ័យអស្ចារ្យបានបើឧបាយកលតឡប់មកសោយរាជ្យស្រុកខ្មែរវិញ។ លុះមកដល់ស្រុកបាត់ដំបង អ្នកស្រុក និងសេនាចាស់ម្នាក់ឈ្មោះមឿង ព្រមទាំង