មេរៀនទី១

ប្រទេស​បារាំង ឥណ្ឌូណេស៊ី ភូមា ស្រីលង្កា ជាដើម ។ ជាមួយ​សកម្មភាព​នេះ​ដែរ សម្តេច​បាន​នាំ​គណៈប្រតិភូ​ទៅ​ធ្វើទស្សនកិច្ច​នៅ​កម្ពុជាក្រោម ដើម្បី​ផ្ដល់​គំនិត​រៀបចំ​វត្តអារាម​ជាច្រើន សម្រាប់​ជនជាតិ​ខ្មែរយើង​នៅ​ទីនោះ​ធ្វើបុណ្យ​ទាន និង​ជា​មណ្ឌល​ជួបជុំ​ទាក់ទងគ្នា ពិសេស​រៀនអក្សរ​ខ្មែរ ។

នៅគ. ស. ១៩៦៣ ប្រជាជន​ខ្មែរ​ទាំងមូល បាន​ថ្វាយ​ឋានៈ​ព្រះអង្គ​ថា “សម្តេច​សង្ឃរាជ​ថ្នាក់​ទី ១ ” ហើយ​ជា​បណ្ឌិត​អក្សរសាស្ត្រ​ទី ១ នៅគ.ស. ១៩៦៤ ។ សម្តេច​ចូលទិវង្គត​នៅ​គ.ស. ១៩៦៩ ក្នុង​ព្រះជន្មាយុ ៨៦ព្រះវស្សា នាវ​ត្ត​ឧណ្ណាលោម រាជធានី​ភ្នំពេញ ។ប្រជាជន​ខ្មែរ​ទាំងអស់​សុទ្ធតែ​គោរព កោតសរសើរ ចងចាំ និង​ប្រើប្រាស់​ស្នា​ព្រះហស្ត​ដ៏​ថ្ល​ថ្លា​របស់​លោក​រហូតដល់​សព្វថ្ងៃ​នេះ ។

(ដកស្រង់​ពី ព្រះរាជ​ជីវប្រវត្តិ​សម្តេច​ព្រះសង្ឃ​រាជ ជួន ណាត ជោតញ្ញាណោ​ថ្នាក់​ទី១ គណះ​មហានិកាយ)

សំណួរ

១. តើ​សម្តេច​ព្រះសង្ឃ​រាជ ជួន ណាត មាន​ស្នា​ព្រះហស្ត​អ្វីខ្លះ?
២. តើ​ស្នា​ព្រះហស្ត​មួយ​ណា​ដែល​ល្បីល្បាញ​ជាងគេ ?
៣. តើ​សម្តេច​ព្រះសង្ឃ​រាជ ជួន ណាត មាន​ទឹកចិត្ត​ដូចម្ដេច ចំពោះ​ប្រទេសជាតិ ?
៤. ក្នុងនាម​ជា​អ្នក​សិក្សា តើ​អ្នក​ត្រូវ​រៀនសូត្រ​អ្វីខ្លះ​ពី​ព្រះអង្គ ?

លំហាត់

ចូរ​ស្រង់​គុណនាម​ប្រក្រតី និង​គុណនាម​កំណត់​ពី​ក្នុង​អត្ថបទ​ដាក់​តាម​ខ្ទង់​ក្នុង​តារាង​ខាងក្រោម​ឱ្យ​បាន​ត្រឹមត្រូវ ។

គុណនាម​ប្រក្រតី​ គុណនាម​កំណត់​
 
 
 
 
១១