រឿងនីមួយៗតែងមានតួអង្គតិច ឬច្រើន។ តួអង្គនីមួយៗ មានលក្ខណៈដោយឡែកៗពីគ្នា។ ចូរអានរឿងខាងក្រោម រួចធ្វើការប្រៀបធៀបតួអង្គទាំងនោះ។
រឿង កល្យាណមិត្ត
សុខុមនិងសាវន់ ជាកល្យាណមិត្តរៀនថ្នាក់ជាមួយគ្នា ។ សុខុមជាកូនអ្នកមានករមរតកដីស្រែច្រើន ឯសាវន់ជាកូនកសិករមានវង្សត្រកូលល្អ ។ ថ្ងៃមួយ គ្រួសារសុខុមបានលក់ដីស្រែមួយចំនួន បានប្រាក់យ៉ាងច្រើនក្លាយជាអ្នកមាន ។ តាំងពីពេលនោះមកសុខុមមិនសូវនិយាយស្ដី រាប់រកសាវន់ដូចមុនឡើយ ។ សាវន់ឃើញបែបនេះ ក៏មិនប្រកាន់ខឹងនិងសុខុមដែរ ។ សាវន់នៅតែខិតខំប្រឹងប្រែងរៀនសូតជាធម្មតា ។ ចំណែកសុខុមវិញតែងដើរលេង ស៊ីចាយ សប្បាយហ៊ឺហា គេចវេះសាលារៀនជាញឹកញាប់។
គ្រួសារសុខុមលក់ដីស្រែជាបន្តបន្ទាប់ រហូតដល់អស់កេរមរតកពីដូនតា។ មិនយូរប៉ុន្មាន ប្រាក់ក៏អស់ ដីក៏អស់ឥតមានអ្វីទីពឹងទៀតឡើយ ។ សុខុមឈប់ចូលសាលារៀនហើយធ្លាក់ខ្លួនជាក្មេងប្រព្រឹត្តអំពើផ្តេសផ្តាសដែលសង្គមស្អប់ខ្ពើម។
ថ្ងៃមួយ សាវន់បានជួបនឹងសុខុមដោយចៃដន្យ។ សាវន់ភ្ញាក់ព្រើត ព្រោះនឹកស្មានមិនដល់ថា សុខុមមានសក់កន្តឹង សម្លៀកបំពាក់រយីករយាកដើរតាមចិញ្ចើមផ្លូវ ។សាវន់ដើរទៅចាប់ដៃសុខុម ហើយសួរនាំពីមូលហេតុដែលនាំឱ្យគេធ្លាក់ខ្លួនបែបនេះ តសុខុម ព្យាយាម គេចពី សាវន់ ។ សាវន់ព្យាយាមនិយាយណែនាំមិត្តឱ្យចូលសាលារៀនហើយកខ្លួនមកប្រព្រឹត្តអំពើល្អវិញ ។ សុខុមមានចិត្តរីករាយ ដោយសារន់មិនប្រកាន់ខឹងនឹងខ្លួន ហើយក៏យល់ព្រមធ្វើតាមសាវន់ដែលជាកល្យាណមិត្ត។
តាមសាច់រឿងនេះ យើងអាចប្រៀបធៀបតួអង្គសាវន់
និងសុខុមបានដូចខាងក្រោម៖
ក. តួអង្គសាវន់៖
ជាមនុស្សមានចរិតលក្ខណៈល្អ យកចិត្តទុកដាក់នឹងការសិក្សាចេះយោគយល់អធ្យាស្រ័យ
មានចិត្តទូលាយ ចេះដាស់តឿនមិត្តភក្តិឱ្យប្រព្រឹត្តអំពើល្អ ។