ប្អូនៗកុមារា កុមារី ជាទីស្នេហា!
សៀវភៅភាសាខ្មែរថ្នាក់ទី៥ ថ្មីនេះ ត្រូវបាននិពន្ធតាមកម្មវិធីសិក្សាថ្មី ។ សៀវភៅនេះនឹងជួយប្អូនៗក្នុងការអភិវឌ្ឍចំណេះដឹងគ្រី៖ផ្នែកភាសាខ្មែរដូចជាបំណិនអានសរសេរ ស្តាប់ និងនិយាយ ។ សៀវភៅនេះ៖ បង្ហាញពីខ្លឹមសារទាក់ទងនឹងប្រធានបទល្អ ៗដូចជា ជនគំរូពីអតីតកាល និងបច្ចុប្បន្នកាលព្រមទាំងចំណេះដឹងសំខាន់ៗជាច្រើនទៀតដែលមានប្រយោជន៍សម្រាប់អ្នក ។
តាមរយៈសៀវភៅនេះ៖ ប្អូនៗសិក្សាកំណាព្យ រឿងនិទាន អត្ថបទសន្ទនាលំហាត់អាន និងលំហាត់សរសេរងាយៗដែលប្អូនអាចយល់ និងអាចធ្វើបានគ្រប់មេរៀន ។
នៅចុងបញ្ចប់នៃមេរៀន ប្អូនៗពឹងបានធ្វើតសដោយខ្លួនឯងលើសមត្ថភាពអាន ដើម្បីវាយតម្លៃលើការសិក្សាកន្លងមក ។ នៅផ្នែកខាងក្រោយនៃសៀវភៅ មានបទានុក្រមដែលនឹងជួយឱ្យប្អូនៗអាចស្វែងយល់ន័យរបស់ពាក្យពិបាក ដែលមាននៅក្នុងមេរៀននីមួយៗនសៀវភៅនេះ៖ ព្រមទាំងហាត់អានពាក្យមុននឹងរៀនជាមួយលោកគ្រូ ឬអ្នកគ្រូ ។
គណៈកម្មការនិពន្ធសង្ឃឹមថា សៀវភៅភាសាខ្មែរថ្នាក់ទី៥ ថ្មីនេះ៖ អាចផ្ដល់ចំណេះដឹងល្អៗ ដើម្បីពង្រឹងសមត្ថភាពផ្នែកភាសាខ្មែរ និងជួយឱ្យសតិបញ្ញាស្មារតីចម្រើនលូតលាស់ឆាប់រហ័សស្របតាមការអភិវឌ្ឍរបស់សង្គមជាតិ ។
សូមឱ្យប្អូនៗទទួលបានជោគជ័យក្នុងការសិក្សា ។